Saturday, May 2, 2020

តើការជិះម៉ូតូលើសពី៣(បី)នាក់ ត្រូវបានលើកលែងចំពោះករណីណាខ្លះ ?

តើការជិះម៉ូតូលើសពី៣(បី)នាក់ ត្រូវបានលើកលែងចំពោះករណីណាខ្លះ ?

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨ ថ្មី ចំណុច ៨ ទោចក្រយានយន្តមួយអាចផ្ទុកមនុស្សបានពីរនាក់ និងអាចបន្ថែមកុមារម្នាក់ ។ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣(បី) ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។

ករណីល្មើស នឹងត្រូវពិន័យជាប្រាក់ចំនួន ចំនួន ៦០ ០០០ (ប្រាំមួយម៉ឺន) រៀល ហើយការពិន័យក្នុងករណីនេះ ត្រូវគិតតាមចំនួនជនប្រព្រឹត្តល្មើស ។

ប៉ុន្តែករណីដឹកអ្នកជំងឺ ត្រូវបានលើកលែង ដោយយោងតាមអនុក្រឹត្យលេខ០៣៩ អនក្រ បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៦ ថ្មី ចំណុច (ច) បានចែងថា បើកបរដឹកអ្នកដំណើរលើសចំណុះល្មើសនឹងចំណុចទី៨ នៃមាត្រាទី៨ ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក លើកលែងករណីដឹកអ្នកជម្ងឺ ។

No comments:

Post a Comment